Natural Sea Beauty In Sihanuk Ville

 កន្លងមកខ្ញុំធ្លាប់តែទស្សនា​ រូបភាពក្រោមបាតសមុទ្រ​ដ៏ស្រស់ស្អាត នៅប្រទេសគេតាមរយៈកញ្ចក់ទូរទស្សន៍​ តែពេលនេះខ្ញុំបាន​ មើលឃើញដោយផ្ទាល់​ នូវទេសភាពដ៏ស្រស់ត្រកាល​ នៃហ្វូងមច្ឆា​ ផ្កាថ្ម​ និងពពួកសត្វជាច្រើនទៀត​ ក្នុងបាតសមុទ្រ​កោះតាង ខេត្តព្រះសីហនុ​ របស់កម្ពុជាយើង​។​ ហ្វូងមច្ឆា​ ផ្កាថ្ម​ និងជីវៈចំរុះ​ ក្នុងបាតសមុទ្រកោះតាងនេះ​ ពិតជាស្រស់ស្អាត​ណាស់ មិនចាញ់បាតសមុទ្រប្រទេសដ៏ទៃទៀតនោះទេ​ សូមចូលរួមជួយការពារធនធានធម្មជាតិ​ និងបរិស្ថានរបស់កម្ពុជាយើង​ ដើម្បីខ្លួនឯង ដើម្បីកូនចៅយើង​ នឹងដើម្បីប្រទេសជាតិយើង។ខ្ញុំសូមប្តេជ្ញាថា​ និងការពារ​ ថែរក្សា​ ធនធានធម្មជាតិបាតសមុទ្រ​របស់កម្ពុជាយើង​ ឲ្យអស់ពីលទ្ធភាព​ តាមដែលអាចធ្វើបាន​ ហើយសូមចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការការពារ​ អភិរក្សធនធានបាតសមុទ្រ​ និងគាំទ្រចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ​ ដើម្បីទុកជាសម្បត្តិ​ មរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយ៕ Natural Sea Beauty In Sihanuk Ville
Previous
Next Post »

Contact Form

Name

Email *

Message *