រកឃើញស្ត្រីម្នាក់បានស្លាប់រយៈពេលជាច្រើនម៉ោង!! ប៉ុន្តែអ្វីដែលបណ្ដាលឱ្យក្រុមសង្គ្រោះសម្រក់ទឹកភ្នែកនោះគឺ...??

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញស្ត្រីម្នាក់នេះ បានស្លាប់អស់រយៈពេលជាច្រើនម៉ោងមកហើយ។ ប៉ុន្តែអ្វីដែលពួកគេបានរកឃើញ នៅក្រោមសពរបស់នាង ធ្វើឱ្យពួកគេសម្រក់ទឹកភ្នែក។


នៅពេលដែលមនុស្សយើងជិតស្លាប់ ជួនកាលពួកគេអាចធ្វើរឿងលើសពីធម្មតា ដែលបង្ករឡើងដោយឥទ្ធិពលនៃកម្លាំងផ្លូវចិត្តកំរិតអតិបរមា។ អ្នកប្រហែលជាធ្លាប់ឮអំពី ហេតុការណ៍គ្រោះថ្នាក់អ្វីមួយ ដែលជនរងគ្រោះ អាចរកកម្លាំងដើម្បីទៅកាន់មន្ទីរពេទ្យខ្លួនឯង ឬក៏ចំណាប់ខ្មាំងដែលអាចគេចខ្លួនរួចពីជនចាប់ជំរិតបានដោយខ្លួនឯង។

ប៉ុន្តែវាពុំមានអ្វីអស្ចារ្យជាង បំណងរបស់អ្នកម្តាយរូបនេះ បានខំព្រឹងរស់ក្រោមផ្ទាំងថ្ម ដើម្បីសង្គ្រោះជីវិតរបស់កូន។ ការរកឃើញមួយនេះបានធ្វើឡើងដោយក្រុមអ្នកជួយសង្គ្រោះមួយ នៅក្នុងតំបន់អាស៊ី បន្ទាប់ពីមានការរញ្ជួយដីមួយដែលផ្ដល់ភ័ស្ដុតាងល្អបំផុតសម្រាប់រៀបរាប់អំពីសាច់រឿងមួយនេះ។

ហេតុការណ៍នេះ បានកើតឡើងនៅពេលដែល ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះដែលនៅរស់ និងកំពុងនៅក្រោមថ្មបាក់សង្គត់ពីលើ។ ពួកគេបានប្រទះឃើញ ស្ត្រីម្នាក់ដែលបានកប់នៅក្នុងគំនរបាក់បែកនៃផ្ទះមួយ។ ក្រុមជួយសង្គ្រោះបានកាយ គំនរបាក់បែកនោះចេញ ពួកគេបានសង្គេតឃើញថា ស្រ្តីម្នាក់នោះហាក់បីដូចកំពុងឱបអ្វីមួយក្នុងដៃ។ស្ត្រីម្នាក់នេះហាក់បីដូចជាបានស្លាប់បាត់ទៅហើយ ក្នុងរយៈពេលជាច្រើនម៉ោងកន្លងទៅ!! ក្រុមជួយសង្គ្រោះបានចាក់ចេញពីទីតាំងនេះ នឹងបន្តទៅរកអ្នកដទៃផ្សេងទៀត ប៉ុន្តែមេដឹកនាំក្រុមនេះ នៅតែមានចម្ងល់អំពីកាយវិការរបស់ស្ត្រីរងគ្រោះម្នាក់នេះដែលពួកគេបានរកឃើញ។

មេដឹកនាំក្រុមរូបនេះមិនអស់ចិត្ត គាត់ក៏បានត្រឡប់ទៅកន្លែងកើតហេតុវិញ មួយសន្ទុះក្រោយមក គាត់បានទៅមើលកាន់តែជិតស្ត្រីរងគ្រោះ គាត់បានលត់ជង្គង់ចុះ និងបានកាយកំទេចកំទីដែលនៅក្បែរ និងក្រោមសពរបស់វនាង ដើម្បីរកមើលអ្វីមួយបន្ថែមទៀត រំពេចនោះ!! ពិតជាមិនគួរឲ្យជឿ!!! កាបូបដាក់សម្លៀកបំពាក់មួយបាន ធ្លាក់ចេញពីដៃសពស្រ្តីរងគ្រោះ និងបានរកឃើញក្មេងប្រុសតូចម្នាក់នៅខាងក្នុងនោះ។ ភ្លាមៗនោះគាត់បានហៅគ្រូពេទ្យមកពិនិត្យមើលកុមាររងគ្រោះ និងបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗដែរ។

បន្ទាប់មកទៀត ក្រុមអ្នកជួយសង្គ្រោះក៏បន្តរកឃើញទូរស័ព្ទដៃជាមួយនឹងសារមួយបង្ហាញលើផ្ទៃអេក្រង់។ ក្រុមអ្នកជួយសង្គ្រោះបានហុចទូរស័ព្ទបន្តគ្នាដើម្បីអានសារក្នុងទូរស័ព្ទនោះ ម្នាក់ៗបានសម្រក់ទឹកភ្នែក ក្រោយបានអានសារនោះរួច។ ព្រោះក្នុងសារនោះបាននិយាយថា៖ «ប្រសិនបើកូនប្រុសនៅរស់!! ចូរចាំថាម្តាយស្រឡាញ់កូនជានិច្ច!!!»។

វាគ្មានអ្វីគួរឲ្យសង្ស័យអំពីទង្វើរនេះទេ!! ស្រ្តីជាម្តាយម្នាក់នេះបាន លះបង់ជីវិតខ្លួនឯង ដើម្បីសង្គ្រោះកូនប្រុសលុះដល់ដង្ហើមចុងក្រោយ។ ការលះបង់មិនគួរឱ្យជឿរបស់ស្រ្តីជាម្តាយម្នាក់នេះបានធ្វើឲ្យរំភើបដល់មនុស្សរាប់លាននាក់រួចទៅហើយ។ នេះវាបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីស្រឡាញ់របស់ម្តាយពិតជាគ្មានប្រៀបផ្ទឹមបានឡើយ សូម្បីតែដង្ហើមចុងក្រោយ។
Previous
Next Post »

Contact Form

Name

Email *

Message *