
១. ជាវិបត្តិនយោបាយក្នុងការដណ្ដើមអំណាច
២. ដោយសារទំនាស់នយោបាយ(១) ទើបត្រូវផ្លាស់ប្ដូរសាសនា ព្រោះសាសនាជាគ្រឹះផ្សំសំខាន់ក្នុងនយោបាយ គឺនយោបាយសាសនា។
៣. ចំនុច ១ និង ចំនុច២ គឺមកពីពួកព្រាហ្មនៃវណ្ណៈសីវៈនិយម បានបាត់អំណាចពាក់កណ្ដាលក្នុងអំឡុងរាជ្យមហាក្សត្រពុទ្ធសាសនាព្រះបាទជ័យវរ្ម័នទី៧។ អំណាចនៃការអប់រំត្រូវធ្លាក់លើមហេសីជ័យរាជទេវីដែលជាស្ថាបនឹកពុទ្ធសាសនា។ ឯអំណាចកងទ័ពត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហេសីព្រះនាងឥន្ទ្រទេវី។អំណាចធំៗសំខាន់នេះ ត្រូវធ្លាក់លើស្ត្រីដែលជាបុព្វហេតុបង្កការក្ដៅក្រហាយដល់ពួកព្រាហ្មណ៍នៃព្រហ្មញសាសនា។
ម្លោះហើយ (ជាសន្និដ្ឋាន) បន្ទាប់ពីការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នភ្លាម គំនុំជាយូរហើយ បានផុសចេញឡើង ហើយរដ្ឋប្រហារមួយអាចកើតឡើងប្រឆាំងនឹងព្រះនាងឥន្ទ្រទេវី ក្នុងគោលបំណងទប់ស្កាត់ការរីកចម្រើនផ្នែកព្រះព្រះពុទ្ធសាសនា និងជាពេលដែលត្រូវបំផ្លាញ បំបាត់ព្រះពុទ្ធរូប ហើយបំលែង និងស្ដារជាថ្មីនិមិត្តិរូបសីវៈ ដើម្បីដណ្ដើមអំណាចយកជារបស់ព្រហ្មណ៍សីវៈនិយម។ ការសងសឹក និងការបណ្ដាសាក៏បានកើតឡើង ហើយពាក្យថា នរកប្រាំពីរជាន់ក៏ប្រហែលកើតចេញតាំងពីសម័យនោះដែរ។
នេះជាពាក្យសម្បថរបស់ព្រះបាទ សូរិយាវរ្ម័នទី ១ (នរកមាន ៣២ជាន់) • សកម្មភាពដំបូងមួយរបស់ព្រះ ស្រីសូរ្យវម៌ទេព(ព្រះបាទសូរ្យវរ្ម័នទី១) ពេលដែលយាងមកដល់ យសោធរបុរៈ គឺតម្រូវឲ្យនាម៉ឺន ៤០០នាក់ ដែលមានគោរម្យ៍ងារជា «តម្រួច»(ដំរួច)ធ្វើ «វទ្ធប្រតិជ្ញា»=(សច្ចាប្រណិធាន - សម្បថ) ជាសាធារណៈនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ បើតាមគោរម្យ៍ងារនេះ ពួកដំរួចសំដៅលើពួកគ្រប់គ្រងលើពលចម្បាំង។ ក្នុងពាក្យសម្បថនេះ ដំរួចទាំងនេះបានមកដល់ព្រះបរមរាជវាំងទើបសង់ថ្មី ដើម្បីថ្លែងថា មានភក្តីភាពចំពោះព្រះអង្គ។ ពាក្យសម្បថនេះមានចារនៅលើសិលាចារឹកមួយ ហើយសិលាចារឹកប្រភេទនេះមានតែមួយគត់ ដែលបានគង់វង់ រហូតដល់សព្វថ្ងៃ។ សិលាចារឹកនេះចែងថាមន្ត្រីទាំងឡាយត្រូវមានភក្តីភាពចំពោះព្រះមហក្សត្រ និងបន្ថែមថា « ទហយេងតអំបាលនេះ មនតនូវ្វំថ្វេរោះវទ្ធប្រតិជ្ញានេះ រិកម្រតេងផ្ទៃករ៉ោតស្វេយវ្រះ ធម្មរាជចំន្យរស្វមលេងឲ្យរាជភយតយេង វ្វំម្វាយប្រការ។ ទហយេងមានតកបតបិវ្វំផ្គតរោះប្រតិជ្ញា នេះ លេងយេងជាតទ្វាត្រឹសនរក តរាបវ្រះចន្ទ្រាទិត្យមានលេយ។ » ជាភាសាខ្មែរទំនើប បកប្រែថា«បើសិនជាយើងពុំបានគោរពសម្បថនេះទេ យើងសូមឲ្យគម្តែងផ្ទៃក្រោម (ព្រះរាជា) ដែលសោយរាជ្យក្នុងអនាគត ដាក់ទណ្ឌកម្មដល់យើង កុំឲ្យខ្វះប្រការណាឡើយ។ បើយើងបានប្រព្រឹត្តក្បត់ខុស ពីសម្បថនេះ សូមឲ្យយើងទៅកើតនៅឋាននរក៣២ជាន់ រហូតលុះអស់ព្រះអាទិត្យ និង ព្រះចន្ទ្រ។»។ រឿងនរក ៧ជាន់ គឺផ្សេង អាច មាន នៅក្នុងសម័យក្រោយ ដូច លោកបាន លើកឡើង។
ConversionConversion EmoticonEmoticon