គ្រូទាយសញ្ជាតិអង់គ្លេស លោក Craig Hamilton-Parker ប្រមើលមើលឃើញឆ្នាំ ២០១៧ នឹងជាឆ្នាំនៃបញ្ហាសេដ្ឋកិច្ច និងកោលហលសង្គមដ៏ធំធេងរួមជាមួយកុបកម្មហិង្សានិងទុក្ខវេទនាធំធេងសម្រាប់អ្នកក្របំផុតនៅក្នុងសង្គម។ គ្រូទាយ ដែលព្យាករណ៍ថានឹងមានការបែងចែកនយោបាយនៅអាមេរិកក្នុងការបោះឆ្នោតឆ្នាំ២០១៦ត្រូវឥតខ្ចោះរូបនេះ និយាយថា ការទស្សន៍ទាយមួយចំនួនធំដូចខាងក្រោមនេះ អាចនឹងកើតឡើងក្នុងឆ្នាំ ២០១៧ ឬអាច ២ ទៅ ៣ ឆ្នាំខាងមុខទៀត។
១. Hillary Clinton នឹងលាលែងពីនយោបាយ ដោយសារតែការបញ្ចេញនូវឯកសារនានា ដែលលាតត្រដាងពីអំពើពុករលួយខាងហិរញ្ញវត្ថុ និង ការក្លែងបន្លំឯកសាររដ្ឋាភិបាល។
២. ដាណឺម៉ាក និងអ៊ីតាលីដកខ្លួនចេញពី EU ខណៈដែលប្រាក់អឺរ៉ូដួលរលំ។ ឆ្នាំ ២០១៧ នឹងជាឆ្នាំដែលអ៊ីតាលីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
៣. នឹងមានចលាចលសេដ្ឋកិច្ចនៅអឺរ៉ុប និងអាមេរិក រួមជាមួយកុបកម្មហិង្សាក្នុងរដ្ឋធានីអឺរ៉ុបជាច្រើនដូចជា Rome, Madrid, Berlin, Paris និង Prague។ ក្នុងបណ្តាទីក្រុងទាំងនេះ ប្រជាជននឹងរងទុក្ខវេទនាជួបភាពក្រីក្រលំបាក និងខ្វះស្បៀងអាហារដោយសារតែការដួលរលំ EU។
៤. អគារល្បីមួយនឹងត្រូវភ្លើងឆេះ ដោយសារតែកុបកម្មរបស់ពួកស្តាំនិយមក្នុងប្រទេសអាល្លឺម៉ង់រំលឹកដល់ការដុតអគារ Reichstag។
៥. ចក្រភពអង់គ្លេសនឹងគេចផុតពីបញ្ហាសេដ្ឋកិច្ចអន្តរជាតិដ៏អាក្រក់បំផុត ហើយអង់គ្លេសនឹងក្លាយជាឋានសួគ៌សេដ្ឋកិច្ចដ៏មានសុវត្ថិភាព។ ចក្រភពអង់គ្លេស ឥណ្ឌា និងអូស្ត្រាលីនឹងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចមួយ។
៦. អាមេរិកនឹងបែកបាក់ខាងនយោបាយរវាងប៉ែកខាងកើតនិងប៉ែកខាងលិច។ កុបកម្មនិងបាញ់បោះគ្នាក្នុងអាមេរិកជុំវិញលទ្ធផលបោះឆ្នោត និង ភាពជ្រួលច្របល់នឹងកើតឡើងពេញមួយឆ្នាំ ២០១៧។ ទាហានអព្យាក្រឹតក្នុងប្រទេសកាណាដានឹងត្រូវបានកោះហៅដើម្បីបង្ក្រាបកោលាហលក្នុងអាមេរិក។ (កាលពីចុងឆ្នាំ ២០១៥ គាត់បានទស្សន៍ទាយអំពីចលាចលបោះឆ្នោតអាមេរិកត្រូវផងដែរ)។
៧. អាមេរិកនឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរអំឡុងរដូវក្តៅ ២០១៧ ចំណែកឯអឺរ៉ុបវិញជួបគ្រោះទឹកជំនន់។
៨. នឹងមានភ្លើងឆេះនៅសភាជាតិអង់គ្លេស។

៩. សង្គ្រាមថ្មីនឹងកើតឡើងនៅអាហ្វហ្គានីស្ថាន ខណៈដែលបដិវត្តន៍ផ្ទុះឡើងនៅអ៊ុសបេគីស្ថាន។
១០. ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់បង្កឱ្យមានពពកពុលគ្របដណ្តប់ដល់ប្រទេសន័រវែស។
១១. នឹងមានជម្លោះរវាងចិននិងអាមេរិក នៅពេលដែលកុំព្យូទ័រផ្កាយរណបត្រូវបានហ៊ែក (Hack)។
១២. ជប៉ុននឹងផ្តួចផ្តើមការប្រណាំងប្រជែងសព្វាវុធមុនគេនៅចុងបូព៌ា បន្ទាប់ពីមានការបង្ករឿងពីចិននិងកូរ៉េខាងជើង។

១៣. គីមជុងអ៊ុននឹងអស់អំណាចត្រឹមចុងឆ្នាំ ២០១៧ ឬមិនអ៊ីចឹងនៅចុងឆ្នាំ ២០១៨។
១៤. អាចផ្ទុះជម្លោះធំនៅព្រំដែនចិននិងឥណ្ឌាជុំវិញព្រំដែនខាងជើងតំបន់កាស្មៀរ។
១៥. ភេរវជនវាយប្រហារអាវុធជីវសាស្ត្រឬឧស្ម័នពុលមកលើសាលារៀននៅតំបន់អឺរ៉ុប។
១៦. សម្ព័ន្ធភាពរវាងអាមេរិកនិងរុស្ស៊ីនឹងពុះច្រៀកប្រទេសស៊ីរី។ ចុងក្រោយស៊ីរីនឹងត្រូវបោះបង់ចោលប្រៀបបីដូចជាដីឥតប្រយោជន៍មួយដុំ។
១៧. ថ្ងៃទី ២១ សីហា ២០១៧ សូរ្យគ្រាសលើប្រទេសអាមេរិកកើតឡើងដំណាលគ្នានឹងការដួលរលំផ្សារហ៊ុនដ៏ធំ និងអតិផរណារយៈពេលវែង។

១៨. ខែធ្នូ ២០១៧ ឬអាចឈានដល់ពាក់កណ្តាលឆ្នាំ២០១៨ នឹងមានផ្តាសាយថ្មីចម្លែកផ្ទុះរាលដាលសម្លាប់មនុស្សជាច្រើនជុំវិញពិភពលោក។
១៩. នឹងមានការប៉ុនប៉ងធ្វើឃាតនិងចាប់ពង្រត់សម្តេចប៉ាបនៅបុរីវ៉ាទីកង់៕

ConversionConversion EmoticonEmoticon